ប្រធានាធិបតីបារាំង​ លោក Emmanuel Macron នៅថ្ងៃពុធនេះ​ បាន​បង្ហោះសេចក្តីថ្លែងការណ៍ជាវីដេអូនៅលើ​បណ្តាញ​ Twitter របស់លោក ដើម្បីរំលឹកខួបលើកទី ១ នៃអគ្គីភ័យដែលបានឆាប​ឆេះ​វិហារ​ Notre Dame នៅ​ Paris កាលពីឆ្នាំ​ ២០១៩។នេះបើយោងតាមប្រភពពី Associated Press។
លោកប្រធានាធិបតីរូបនេះ​ បាន​និយាយថា យើងមិនអាចបំភ្លេចឧបទ្ទវហេតុ​នេះ​បានឡេីយ បេីទោះបីជាពេលនេះ​ យើង​កំពុងតែជួបប្រទះនូវវិបត្តិដ៏គួរឱ្យភ័យខ្លាច​នៃវីរុស​ Corona នេះក៏ដោយ។ សូមបញ្ជាក់ថា វិហារ Notre Dame បានឆេះ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ដែលធ្វើឲ្យប្រជាជនបារាំងមានការសោកស្តាយជាងខ្លាំង៕ដោយ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ